បញ្ហាបំពង់ខ្យល់៖ការណែនាំអំពីការថែទាំ
Eustachian Tube Problems: Care Instructions
ទិដ្ឋភាពទូទៅ

បំពង់ខ្យល់ (ហៅថា "you-STAY-shee-un") ភ្ជាប់ពីត្រចៀកកណ្តាលទាំងសងខាងទៅខាងក្រោយបំពង់ក។
សរីរាង្គនោះរក្សាសម្ពាធខ្យល់ឲ្យមានស្ថេរភាពនៅត្រចៀក។ ប្រសិនបើបំពង់ខ្យល់របស់អ្នកត្រូវបានរាំងស្ទះ
នោះសម្ពាធខ្យល់នៅក្នុងត្រចៀករបស់អ្នកក៏ត្រូវផ្លាស់ប្តូរ។
ការផ្លាស់ប្តូរសម្ពាធខ្យល់យ៉ាងឆាប់រហ័សអាចបណ្តាលឱ្យបំពង់ខ្យល់បិទជិត។
នេះអាចកើតឡើងនៅពេលយន្តហោះផ្លាស់ប្តូររយៈកំពស់ ឬនៅពេលដែលអ្នកជ្រមុជទឹកឡើង ឬចុះក្រោមទឹក។
ហើយជំងឺផ្តាសាយអាចធ្វើឱ្យបំពង់នោះហើម ហើយរាំងស្ទះសារជាតិរាវនៅត្រចៀកកណ្តាលពីការហូរចេញ។
ដែលអាចបណ្តាលឱ្យឈឺចាប់។
ជារឿយៗ បញ្ហាបំពង់ខ្យល់គឺជាសះស្បើយដោយខ្លួនឯង ឬបន្ទាប់ពីព្យាបាលមូលហេតុនៃការរាំងស្ទះ។
ប្រសិនបើបំពង់របស់អ្នកបន្តត្រូវបានរាំងស្ទះ នោះអ្នកប្រហែលជាត្រូវការការវះកាត់។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
តើអ្នកអាចថែទាំខ្លួនអ្នកនៅផ្ទះបានដោយរបៀបណា?
-
សាកល្បងលំហាត់ប្រាណសាមញ្ញដើម្បីជួយបើកបំពង់ដែលរាំងស្ទះ។ បិទមាត់របស់អ្នក ទប់ច្រមុះរបស់អ្នក
ហើយញើសតិចៗ ដូចជាអ្នកកំពុងញើសសំបោរ។ ការស្ងាប និងការទំពារស្ករកៅស៊ូក៏អាចជួយបានផងដែរ។ អ្នកអាចលឺ
ឬមានអារម្មណ៍ថា "ប៉ុប" នៅពេលបំពង់បើក។
-
ដើម្បីបន្ធូរបន្ថយការឈឺចាប់ត្រចៀក សូមដាក់ក្រណាត់ស្អាតក្តៅ ឬបន្ទះកម្ដៅទាប។
វាអាចមានការហូរចេញខ្លះចេញពីត្រចៀក នៅពេលកម្ដៅរំលាយអាចម៍តរចៀក។ ដាក់ក្រណាត់ចន្លោះប្រភពកម្ដៅ
និងស្បែករបស់អ្នក។
-
ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកចេញវេជ្ជបញ្ជាឱ្យប្រើឱសថផ្សះ សូមប្រើវាទៅតាមការណែនាំ។
មិនត្រូវបញ្ឈប់ការប្រើប្រាស់វាដោយសារតែអ្នកមានអារម្មណ៍ធូរស្រាលនោះទេ។
អ្នកចាំបាច់ត្រូវប្រើប្រាស់ឱសថផ្សះឱ្យបានពេញលេញ។
-
ត្រូវប្រើប្រាស់ថ្នាំឲ្យមានសុវត្ថិភាព។ ដោយអាស្រ័យលើមូលហេតុនៃបញ្ហា
វេជ្ជបណ្ឌិតរបស់អ្នកអាចណែនាំថ្នាំដែលគ្មានវេជ្ជបញ្ជា។ ឧទាហរណ៍
មនុស្សពេញវ័យអាចសាកល្បងប្រើថ្នាំបំបាត់ការតឹងច្រមុះសម្រាប់រោគសញ្ញាផ្ដាសាយ
ឬថ្នាំបាញ់ច្រមុះសម្រាប់អាលែកហ្ស៊ី។ អនុវត្តតាមការណែនាំដោយយកចិត្តទុកដាក់។
-
សូមប្រុងប្រយ័ត្នចំពោះថ្នាំក្អក និងថ្នាំផ្តាសាយ។ សូមកុំផ្តល់ថ្នាំទាំងនោះទៅក្មេងដែលមានអាយុតិចជាង 6
ខែ ព្រោះថ្នាំទាំងនោះមិនមានប្រសិទ្ធភាពចំពោះក្មេងដែលមានអាយុប៉ុណ្ណឹងទេ
ហើយវាអាចមានគ្រោះថ្នាក់ផងដែរ។ សម្រាប់ក្មេងដែលមានអាយុ 6 ខែឡើងទៅ
ត្រូវធ្វើតាមគ្រប់ការណែនាំទាំងអស់ដោយប្រុងប្រយ័ត្ន។ សូមប្រាកដក្នុងចិត្ត
អំពីបរិមាណថ្នាំដែលត្រូវផ្តល់ឲ្យក្មេង ហើយរយៈពេលយូរប៉ុនណាដែលត្រូវប្រើវា។
ហើយសូមប្រើសម្ភារៈសម្រាប់វាស់កម្រិតថ្នាំ ប្រសិនបើមានភ្ជាប់មកជាមួយ។
តើពេលណាដែលអ្នកគួរហៅសុំជំនួយ?
សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែងរកការថែទាំផ្នែកវេជ្ជសាស្ត្រជាបន្ទាន់
ប្រសិនបើ៖
-
អ្នកវិវត្តទៅជាការបាត់បង់ការស្តាប់ភ្លាមៗ និងពេញលេញ។
-
អ្នកមានការឈឺចាប់ខ្លាំង ឬមានអារម្មណ៍វិលមុខ។
-
អ្នកមានចេញខ្ទុះថ្មី ឬកើនឡើង ឬការហូរឈាមចេញពីត្រចៀករបស់អ្នក។
-
នៅពីក្រោមត្រចៀក ឬជុំវិញត្រចៀករបស់អ្នកឡើងក្រហម ហើម ឬឈឺចាប់។
តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថា ទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើ៖
បច្ចុប្បន្នជា: 6 តុលា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។